[show-post-date title=""]

ធនាគារ SME បានចូលរួមក្នុង “ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសហគ្រិនវ័យក្មេង”

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយ លោកបណ្ឌិត លឹម អូន ជាអគ្គនាយក បានអញ្ជើញចូលរួមក្នុង “ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសហគ្រិនវ័យក្មេង” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងមានការចូលរួមពីសំណាងភ្ញៀវកិត្តិយសជាង ៦០០នាក់ មកពីតំណាងស្ថាប័នជាច្រើនរួមមាន ក្រសួង-ស្ថាប័ន សមាគមសហគ្រិនវ័យក្មេង សមាគមសហគ្រិនស្រ្តី សហគ្រិន ម្ចាស់ធុរកិច្ច និងភាគីពាក់ពន្ធក្នុងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព។
កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព ដោយផ្តល់នូវបរិយាកាសអំណោយផលក្នុងការបង្កើត និងបង្កើនទំនាក់ទំនង ការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរបទពិសោធន៍រវាងភ្ញៀវកិត្តិយសទាំងអស់នៃកម្មវិធី។
ធនាគារ SME ពិតជាមានសេចក្តីសោមនស្សដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីនេះ ដើម្បីអាចឱ្យសហគ្រិន ម្ចាស់ធុរកិច្ច ក៏ដូចជាភ្ញៀវកិត្តិយសទាំងអស់ទទួលបានចំណេះដឹងបន្ថែមអំពីសហគ្រិនភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ចំណេះដឹងក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្ម និងការទទួលបានឱកាសក្នុងការបង្កើនបណ្តាញទំនាក់ទំនងក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

បន្ថែម

នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទី នៅកម្ពុជា
នាថ្ងៃទី២១ និង២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) សហការជាមួយ វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច (JFC-Micro) បានរៀបចំ...
នារសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ SME សហការជាមួយនឹង សមាគម ស្វាយចន្ទី កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និង ការត្រៀមខ្លួនដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ SME” ក្នុងគោលបំណង...
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយលោកបណ្ឌិត លឹម ឣូន ជាឣគ្គនាយក មានសេចក្តីសោមន្សដែលបានចូលរួមឧបត្ថម្ភក្នុង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្រោមឣធិបតីភាពរបស់