[show-post-date title=""]

គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តី

គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តី ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។ សហគ្រិនជាស្រ្តីអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មីបាន។

លក្ខណៈពិសេស

ទំហំហិរញ្ញប្បទាន :រហូតដល់ ៤,០០០ លានរៀល ឬ ១,០០០,០០០ ដុល្លារអាមេរិក
គោលបំណង :ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ
រយៈពេលហិរញ្ញប្បទាន :រហូតដល់ ៧ឆ្នាំ សម្រាប់ទុនបង្វិល ឬ ១០ឆ្នាំ សម្រាប់ទុនវិនិយោគ
រូបិយប័ណ្ណ :ប្រាក់រៀល និងដុល្លារអាម៉េរិក
អត្រាការប្រាក់ :៥.៥០% ក្នុងមួយឆ្នាំ (ប្រាក់ដុល្លារអាម៉េរិក) I ៥.២៥% ក្នុងមួយឆ្នាំ (ប្រាក់រៀល)
ទ្រព្យធានា :ទំហំហិរញ្ញប្បទានរហូតដល់ ៧០% នៃតម្លៃទ្រព្យធានាសម្រាប់ប្លង់ទន់ ឬ ៨០% នៃតម្លៃទ្រព្យធានាជាប្លង់រឹង

ឯកសារតម្រូវ

  • ឯកសារបញ្ជាក់អត្តសញ្ញាណភាគីអ្នកខ្ចី ឬអ្នករួមខ្ចី រួមមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬ លិខិតដែលមានតម្លៃស្មើ
  • ឯកសារបញ្ជាក់កម្មសិទ្ធទ្រព្យធានា
  • ឯកសារអាជីវកម្ម រួមមាន អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ ឬវិញ្ញាបនបត្រចុះបញ្ជី (ប្រសិនបើមាន)
  • ឯកសារបញ្ជាក់ចំណូលចំណាយ (ប្រសិនបើមាន)
  • របាយការណ៍ហិរញ្ញវត្ថុ (ប្រសិនបើមាន)
  • របាយការណ៍ធនាគារ (ប្រសិនបើមាន)
  • ឬឯកសារផ្សេងៗទៀត អាស្រ័យទៅតាមប្រភេទអាជីវកម្ម (ប្រសិនបើមាន)

លក្ខណៈវិនិច្ឆ័យ

  • សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់អាជីវកម្មជាស្រ្តី ដែលស្ថិតក្នុងប្រទេសកម្ពុជា
  • សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ យ៉ាងហោច ៥១%
  • សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងវិស័យអាទិភាព និងបានចុះបញ្ជីអាជីវកម្ម ត្រូវបានលើកទឹកចិត្ត
  • តម្រូវការមានទ្រព្យធានាដូចជា ដី ឬអគារ

អត្ថប្រយោជន៍

  • ផ្តល់ជូននូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង
  • គម្រោងហិរញ្ញប្បទានដែលមានរយៈពេលវែង
  • តម្រូវការទ្រព្យធានាសមស្រប
  • បង្កើនប្រសិទ្ធភាព និងផលិតភាពអាជីវកម្ម

បន្ថែម

ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង វេទិកាជួបជុំសហគ្រិន ក្រោមប្រធានបទ ជីវិតជាសហគ្រិន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារ ខេមរា បាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង និង
នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
សៀមរាប, ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសិក្ខាសាលា និងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប»
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុ ប្រទេសជប៉ុន (PRI) ដោយសហការជាមួយអង្គភាពអាជីវកម្មខ្នាតតូច និងឯកជន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «សហគ្រាសបង្កើតថ្មី» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ប្រមាណ ៣៣នាក់។
នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី "ការគាំទ្រសហគ្រាសធុនតូច និងមធ្យមលើ ការយល់ដឹង ផ្នែកច្បាប់ និងហិរញ្ញវត្ថុ សម្រាប់កំណើនប្រកបដោយចីរភាព"។