[show-post-date title=""]

គម្រោងហិរញ្ញប្បទានសម្រាប់ ប្រតិបត្តិករទឹកស្អាតកម្ពុជា

ការអភិវឌ្ឍវិស័យទឹកស្អាត នៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។

ដើម្បីគាំទ្រដល់ការអភិវឌ្ឍនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានផ្តួចផ្តើម និងកំពុងដាក់ឱ្យដំណើរការ «គម្រោងហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករទឹកស្អាតកម្ពុជា» ដល់ម្ចាស់សហគ្រាស ដែលជាប្រតិបត្តិករទឹកស្អាតប្រកបដោយលក្ខខណ្ឌអនុគ្រោះ។

លក្ខណៈពិសេស

ទំហំហិរញ្ញប្បទាន :អតិបរមា ៣លានដុល្លារអាម៉េរិក ឬសមមូលនឹងប្រាក់រៀល
គោលបំណង :ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ
រយៈពេលហិរញ្ញប្បទាន :រហូតដល់ ១០ឆ្នាំ
រូបិយប័ណ្ណ : ប្រាក់រៀល និងដុល្លារអាម៉េរិក
អត្រាការប្រាក់ : ចាប់ពី ៥.៥០% ក្នុងមួយឆ្នាំ (ប្រាក់ដុល្លារអាម៉េរិក) I ៤.៧៥% ក្នុងមួយឆ្នាំ (ប្រាក់រៀល)
ស៊ោហុយរៀបចំឥណទាន :០.៥០%

អត្ថប្រយោជន៍

  • ផ្តល់ជូននូវអត្រាការប្រាក់ប្រកបដោយលក្ខខណ្ឌអនុគ្រោះ
  • បង្កើនប្រសិទ្ធភាព និងផលិតភាពនៃអាជីវកម្មទឹកស្អាត
  • តម្រូវការទ្រព្យធានាសមស្រប

ឯកសារតម្រូវ

  • ឯកសារបញ្ជាក់អត្តសញ្ញាណភាគីអ្នកខ្ចី និងអ្នករួមខ្ចី រួមមាន៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬលិខិតដែលមានតម្លៃស្មើ
  • ឯកសារបញ្ជាក់កម្មសិទ្ធិទ្រព្យធានា
  • ឯកសារអាជីវកម្មដូចជា អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណពន្ធប៉ាតង់ ឬវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
  • ឯកសារបញ្ជាក់ចំណូលចំណាយ
  • របាយការណ៍ហិរញ្ញវត្ថុ (ប្រសិនបើមាន)
  • របាយការណ៍ធនាគារ (ប្រសិនបើមាន)
  • ឯកសារផ្សេងៗទៀត តាមស្ថានភាពជាក់ស្តែងនៃអាជីវកម្ម

បន្ថែម

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តំណាងដោយ លោក លឹម អូន ជាអគ្គនាយក និងក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា)
សៀមរាប, នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ (Annual General Meeting 2024) ក្រោមប្រធានបទ «Grow Strong, Grow Right» នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា
វិស័យបច្ចេកវិទ្យា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព...
ភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំស្តីអំពី «ផែនការអាជីវកម្ម សម្រាប់ឆ្នាំ២០២៤-២០២៦» នៅសណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ