គម្រោងសហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យ ទេសចរណ៍

គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) គឺជាផ្នែកមួយនៃការគាំទ្រសម្រាប់ការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១ -២០២៣”។ ដើម្បីលើកកម្ពស់ និងពង្រឺងឲ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចអនុវត្តគម្រោងនេះ ដើម្បីដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានសម្រាប់អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍។ គម្រោង TRCS នឹងគាំទ្រ (ក) ដំណើរការអាជីវកម្មឡើងវិញ (ខ) ការកែលម្អ និងទំនើបកម្ម និង (គ) ការពង្រឹង និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ ដើម្បីរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងវិបត្តិក្រោយកូវីដ-១៩។ អតិថិជនគោលដៅនៃគម្រោង TRCS មានដូចជា: (១). អាជីវកម្មសណ្ឋាគារ (២). អាជីវកម្មផ្ទះសំណាក់ (៣). អាជីវកម្មភោជនីយដ្ឋាន (៤). អាជីវកម្មគាំទ្រដល់វិស័យទេសចរណ៍។ លក្ខណៈពិសេស ទំហំហិរញ្ញប្បទាន : រហូតដល់ ២,៤០០ លានរៀល ឬ ៦០០,០០០ ដុល្លារអាមេរិក គោលបំណង : ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ រយៈពេលហិរញ្ញប្បទាន : រហូតដល់ ៨ឆ្នាំ រូបិយប័ណ្ណ …

គម្រោងសហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យ ទេសចរណ៍ Read More »