គម្រោងសហហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ជំហានទី១

គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (“SCFS-I”) ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការផ្តល់សេវាហិរញ្ញវត្ថុជូនដល់សហគ្រាសដែលចុះបញ្ជី និងមិនចុះបញ្ជី យ៉ាងមានប្រសិទ្ធភាព និងស្ថេរភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ក្នុងគោលបំណងដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនការនាំចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ អាជីវកម្មទាំងឡាយដែលស្ថិតនៅក្នុងវិស័យអាទិភាពដូចខាងក្រាមត្រូវបានគាំទ្រ:– ផលិតកម្ម និងការកែច្នៃចំណីអាហារ– សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំដោយសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ– កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ប្រចាំថ្ងៃ – កម្មន្តសាលដែលផលិត គ្រឿងបង្គំ ឬ គ្រឿងបន្លាស់ដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត – កម្មន្តសាលដែលផលិតឧបករណ៍វេជ្ជសាស្ត្រ និងឱសថ– កម្មន្តសាលដែលផលិតទំនិញបម្រើឲ្យវិស័យទេសចេរណ៍– អាជីវកម្មលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍– អាជីវកម្មទាំងឡាយដែលគាំទ្រវិស័យអទិភាព លក្ខណៈពិសេស ទំហំហិរញ្ញប្បទាន : រហូតដល់ ១,២០០ លានរៀល ឬ ៣០០,០០០ ដុល្លារអាមេរិក គោលបំណង : ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ រយៈពេលហិរញ្ញប្បទាន : រហូតដល់ ៧ឆ្នាំ រូបិយប័ណ្ណ : ប្រាក់រៀល និងដុល្លារអាមេរិក អត្រាការប្រាក់ : ៦.៥០% …

គម្រោងសហហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ Read More »