វិច្ឆិកា 30, 2024

ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រ នៃការត្រួតពិនិត្យឥណទាន»

រាជធានីភ្នំពេញ, នាថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និង អង្គភាពអាជីវកម្មខ្នាតតូច នៃសាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រ នៃការត្រួតពិនិត្យឥណទាន» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន៣៣នាក់។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីគន្លឹះ និងវិធីសាស្ត្រ ក្នុងការវិភាគឥណទាន ប្រកបដោយប្រសិទ្ធភាព និងកាលានុវត្តភាព ដើម្បីរួមចំណែកជំរុញការផ្តល់ហិរញ្ញប្បទានជូនដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា លទ្ធផលប្រកបដោយផ្លែផ្កាពីវគ្គបណ្តុះបណ្តាលនាពេលកន្លងមក គឺជាសក្ខីភាពបង្ហាញពីចក្ខុវិស័យរួម ក្នុងការគាំទ្រដល់បរិយាកាសធុរកិច្ច និងការអនុវត្តតាមស្មារតីនៃអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសកម្ពុជា និង PRI, ក្រសួងហិរញ្ញវត្ថុជប៉ុន តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង JFC-Micro ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

បន្ថែម

សៀមរាប, ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសកម្មភាពជាក្រុម និងសប្បុរសធម៌ តាមរយៈកម្មវិធីជិះកង់រួមគ្នា នៅតំបន់ប្រាសាទអង្គរវត្ត
ធ.ស.ក បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៅខេត្តកែប ដោយមាន ការចូលរួមពីគ្រប់បុគ្គលិក ក្នុងគោលបំណងបូកសរុបសមិទ្ធផល ការងារដែលសម្រេចបានក្នុងឆ្នាំ២០២១ និងការកំណត់ផែនការ យុទ្ធសាស្ត្រអាជីវកម្មសម្រាប់ឆ្នាំ២០២២
គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ១០នាក់ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅទីក្រុងតូយ្យូ នៃប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៤។